(ខេត្តបន្ទាយមានជ័យ)៖ កាលពីព្រឹក ថ្ងៃទី៤ខែមិថុនា ឆ្នាំ២០២៤នេះ ធនាគារជាតិនៃ កម្ពុជាសាខា ខេត្តបន្ទាយមានជ័យ លេខ ច.បជ ០២៤ ០២.៧៦ បានសហការជា មួយរដ្ឋបាលក្រុង សិរីសោភ័ណ្ឌ ចុះកិច្ចសហការនិង ផ្ដល់ទីតាំងលើការងារ ចុះផ្សព្វផ្សាយ និងជំរុញការប្រើប្រាស់ KHOR និងប្ដូរប្រាក់ ចាស់ ទក់ រហែក ជូនប្រជាពលរដ្ឋ នៅខេត្តបន្ទាយមានជ័យ។
ការប្តូរប្រាក់ ទក់ ចាស់ រហែក នេះ ដែលប្រព្រឹត្តទៅ មានចំនួន២ថ្ងៃ នៅថ្ងៃទី៤នៅចំណុចផ្សារ សិរីសោភ័ណ និងនៅថ្ងៃទី៦ នៅចំណុចផ្សារចំការគរ ខែមិថុនា ឆ្នាំ ២០២៤។
ធនាគារជាតិនៃកម្ពុជា សាខាខេត្តបន្ទាយមានជ័យ ស្នើសុំកិច្ចសហការ ចូលរួមរបស់ លោកអភិបាល ក្រុងសិរីសោភ័ណ ជាមួយគណៈកម្មកា រផ្សារសិរីសោភ័ណ និងផ្សារចំការគរ ដើម្បីផ្ដល់ទីតាំង ប្រជុំជនដើម្បី ងាយស្រួលដល់ក្រុម ការងាធនាគារ ជាតិនៃកម្ពុជា និងគ្រឹះស្ថានធនាគារជាតិ និងហិរញ្ញវត្ថុចំនួន ១០គ្រឹះស្ថានធ្វើការប្ដូរ ក្រដាសប្រាក់ ចាស់ ទក់ និងរហែក មិនគិតកម្រៃនិងបើក គណនេយ្យជូន សាធារណជនឲ្យបាន ស្រួល។
ធនាគារជាតិនៃកម្ពុជា ខេត្តបន្ទាយមានជ័យ សូមអញ្ជើញសាធារណជន ដែលមានក្រដាសប្រាក់ ចាស់ ទក់ និងរហែក អាចទៅប្តូរប្រាក់ បាននៅទីតាំងខាង លើដោយមិនគិត កម្រៃសេវា និងនៅតាមទីតាំង សំខាន់ៗ នៅតាមបណ្តា រាជធានី-ខេត្តចំនួន១៩ នៅថ្ងៃទី៤ និងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ ចាប់ពីម៉ោង ៨:០០ នាទីព្រឹក ដល់ម៉ោង ៣:០០ នាទីរសៀល។
សូមបញ្ជាក់ថា ទឹកប្រាក់ដែលប្តូរបាននឹង ត្រូវផ្ទេរជូនតាមរយៈ គណនីធនាគារ ឬគណនីបាគង របស់លោកអ្នកភ្លាមៗ នៅនឹងកន្លែង រឺឯព័ត៌មានលម្អិតសូម ទំនាក់ទំនងសួនៅ ធនាគារជាតិនៃកម្ពុជា សាខាខេត្តបន្ទាយមានជ័យបន្ត៕