(ខេត្តបន្ទាយមានជ័យ)៖ មានក្មេងទំនើងដល់ ទៅ៨នាក់ជិះម៉ូតូ ៦គ្រឿងនាំគ្នាជិះបង្អួត ក្នុងនោះមានអ្នកជិះ ម៉ូតូបង្ហោះ មានអ្នកជិះម៉ូតូលឿន ដូចហោះនិងកាច់ចង្កូតរេ ចុះឡើងនៅតាមដង ផ្លូវសាធារណៈ បង្កចលាចលធ្វើ សកម្មភាពយ៉ាងសប្បាយ មិនភ័យនិងការបុក មនុស្សស្លាប់នោះឡើយ ទាំងកណ្តាលថ្ងៃត្រង់ ត្រូវបានកំលាំនគរ បាលក្រុងសិរីសោភ័ណ ឃាត់ខ្លួនយកមកអធិការ នគរបាលក្រុងសិរីសោភ័ណ ធ្វើតាមនិតិវិធី។
លោកវរៈសេនីយ៍ឯក ស៊ី ឌី អធិការនគរបាលក្រុង សិរីសោភ័ណបាន ប្រាប់អ្នកយកព័ត៌មាន ឲ្យដឹងថា តាមបទបញ្ជា របស់លោក ឧត្តមសេនីយ៍ទោ សិទ្ធិឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ បានដាក់បទបញ្ជាដល់ កម្លាំងនគរបាល សណ្តាប់ធ្នាប់ និងចរាចរណ៍ នៃអធិការដ្ឋាន នគរបាលក្រុងសិរីសោភ័ណ ចេញធ្វើសកម្មភាព បង្រ្កាបក្រុមក្មេងទំនើង ឲ្យបានជាប្រចាំដូចភ្លៀងរលឹម។ ក្រោយពីទទួលបានបទ បញ្ជាហើយ
កំលាំនគរបាល ក្រុងសិរីសោភ័ណ សហការជាមួយ កម្លាំងប៉ុស្តិ៍ទាំងបួនបានចុះ បង្ក្រាបមុខសញ្ញា ក្មេងទំនើងបាន៨នាក់ ក្នុងនោះមានអ្នក ជិះម៉ូតូបង្ហោះ មានអ្នកជិះម៉ូតូលឿន ដូចហោះនៅតាម ដងផ្លូវសាធារណៈ មានទាំង ម៉ូតូបំពាក់បំពង់ ស៊ីមាំងលឺខ្លាំងៗ កែច្នៃ ធ្វើសកម្មភាពយ៉ាង សប្បាយមិនភ័យនិង ការបុកមនុស្សស្លាប់ នោះឡើយ ទាំងកណ្តាលថ្ងៃត្រង់ នៅតាមដង ផ្លូវសាធារណៈ ក្នុងក្រុងសិរីសោភ័ណ ។
ការបង្ក្រាបនេះ នគរបាលប្រតិបត្តិ ការចាប់ពីម៉ោង១និង០០នាទីរសៀល រហូតដល់ម៉ោង ៦និង០០ នាទីល្ងាច កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤។
លោកវរៈសេនីយ៍ឯក ស៊ី ឌី អធិការនគរបាល ក្រុងសិរីសោភ័ណ បានប្រាប់ឲ្យដឹង បន្តទៀតថា ក្មេងទំនើងទាំង៨នាក់នោះ ក្រោយពីធ្វើការ ស៊ើបអង្កេតរួចមក រកឃើញថា ១ម្នាក់ផ្ទុកសារធាតុញៀន និងមានបទល្មើសព្រហ្មទណ្ឌ បញ្ជូនទៅតុលាការ ខេត្តដើម្បីដាក់ទោស ទៅតាមផ្លូវច្បាប់ ១នាក់ទៀត ផឹកស្រាស្រវឹង បើកម៉ូតូ ចំណែក៦នាក់ទៀត ជិះម៉ូតូលឿន ដូចហោះនិងកាច់ចង្កូតរេ ចុះឡើងនៅតាមដង ផ្លូវសាធារណៈ មានទាំង ម៉ូតូបំពាក់បំពង់ ស៊ីមាំងលឺខ្លាំងៗទៀតផង។
លោក ស៊ី ឌី បានបញ្ជាក់ឲ្យ ដឹងបន្តទៀតថា តាមប្រសាសន៍របស់ លោកឧត្តមសេនីយ៍ទោ សិទ្ធិឡោះ ស្នងការនគរបាលខេត្ត បានដាក់បទបញ្ជាឲ្យ ក្មេងទំនើង ៧នាក់នឡ អញ្ជើញ ឪពុកម្តាយ មកអធិការ នគរបាលក្រុង ដើម្បីធ្វើកិច្ចសន្យា លាយលក្ខណ៍អក្សរជាលើកទី១ តែបើមានលើកទី២ទៀត សមត្ថកិច្ចនឹងអនុវត្តតាម ផ្លូវច្បាប់បញ្ជូនទៅ តុលាការដាក់ទោស តាមច្បាប់មិនអត់អោន ឲ្យបន្តទៀតឡើយ ហើយបានប្រគល់ ទៅឲ្យក្រុមគ្រួសារយក ត្រឡប់ទៅលំនៅដ្ឋានវិញ ចំណែកម៉ូតូទាំង៦ គ្រឿងនោះឲ្យម្ចាស់ យកគ្រឿងម៉ូតញ មកដាក់ឲ្យគ្រប់ ចំនួនវិញទើប ប្រគល់ឲ្យម្ចាស់វិញ៕