(ខេត្តកែប)៖ នៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ នៅសាលប្រជុំធំស្នង ការដ្ឋាននគរបាលខេត្ត កែប បានរៀបចំកិច្ចប្រជុំ ត្រួតពិនិត្យសភាពការណ៍ លទ្ធផលការងារប្រចាំខែឧសភា និងលើកទិសដៅ ខែមិថុនា ឆ្នាំ២០២៤ ។
កិច្ចប្រជុំខាងលើក្រោម អធិបតីភាពលោក ឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាល ខេត្តកែប ដែលមានលោក លោកស្រីស្នងការរងទាំងអស់ នាយ នាយរងការិយាល័យជំនាញ អធិការ អធិការរងនគរបាលក្រុង ស្រុក ប្រធានក្រុមចំរុះ នគរបាលខេត្តគ្រប់ក្រុម ប្រធានក្រុមអន្តរាគមន៍ ទាំង៣ក្រុម និងនាយប៉ុស្តិ៍ នគរបាលរដ្ឋបាលទាំង៥ ឃុំ សង្កាត់ សរុបចំនួន១៣៥នាក់ អញ្ជើញចូលរួមផងដែរ។
បន្ទាប់ពីបានស្តាប់ របាយការណ៍បូកសរុប ស្តីពីលទ្ធផលការងារ ប្រចាំខែឧសភា ឆ្នាំ២០២៤ ដែលអានដោយ លោកវរសេនីយ៍ឯក អ៊ូច កុម្ភៈ នាយការិយាល័យសរុបផែនការ អានសេចក្តីសម្រេចរបស់ ស្នងការដ្ឋាន នគរបាលខេត្តកែប ដោយលោកវរសេនីយ៍ឯក មាស សំណាង នាយការិយាល័យបុគ្គលិក និងការចូលរួមយោ បល់ពីបណ្តាសមាជិក អង្គប្រជុំរួចមក។
លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប បានមានប្រសាសន៍វាយតម្លៃខ្ពស់ចំពោះសកម្មភាពការងាររបស់កងកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកែប ទាំងអស់ ដែលកន្លងមកបានអនុវត្តការងារយ៉ាងសកម្មឈរលើស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការរក្សាស្ថេរភាពនយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់សង្គម បង្ការទប់ស្កាត់រាល់បទល្មើសនានាដែលកើតមានក្នុងភូមិសាស្ត្រខេត្តកែប គួរឱ្យមានមោទនភាព។
ក្នុងនាមតំណាង ឲ្យថ្នាក់ដឹកនាំ លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប បានដាក់ចេញនូវ ផែនការយុទ្ធ សាស្ត្រមួយចំនួន ព្រមទាំងណែនាំដល់ គ្រប់បណ្ដាអង្គភាព ជំនាញនៃស្នង ការដ្ឋាននគរបាលខេត្តកែប ទាំងអស់ត្រូវបង្កើន យកចិត្តទុកដាក់អនុវត្តឱ្យ បានម៉ឺងម៉ាត់នូវគោល ការណ៍និងបទបញ្ជាណែ នាំរបស់ប្រមុខរាជរដ្ឋាភិបាល របស់ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលបានប្រគល់ជូននិង ត្រូវចូលរួមអនុវត្ត គោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ហើយត្រូវដកខ្លួន ចេញឲ្យឆ្ងាយពី បទល្មើសនានា ពិសេសបទល្មើសគ្រឿងញៀន៕ ដោយលោក សេង ណារិទ្ធ