(ខេត្តបន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃទី២៩ ខែឧសភាឆ្នាំ២០២៤នេះ នៅសាលប្រជុំធំ សាលាខេត្តបន្ទាយមានជ័យ មានការបើកកិច្ចប្រជុំស្តីពី លើវិធានការ និងនិតិវិធីលម្អិតនៃការ ជម្រះបញ្ជីទ្រព្យសមប្បត្តិរដ្ឋ ចេញពី បញ្ជីសារពើ ភណ្ឌទ្រព្យសម្បត្តិរដ្ឋ។
កិច្ចប្រជុំនេះមានការចូលរួម លោក អ៊ុំ រាត្រីអភិបាល ខេត្តបន្ទាយមានជ័យ អភិបាលរងខេត្ត លោក បឹង គឹមសឹង ប្រធានមន្ទីរហិរញ្ញវត្ថុ ខេត្តបន្ទាយមានជ័យ អភិបាលក្រុង ស្រុក ប្រធានមន្ទីរ មេឃុំ ចៅសង្កាត់ និងអ្នកពាក់ព័ន្ធ ជាច្រើននាក់។
ក្នុងកិច្ចប្រជុំនោះលោក បឹង គឹមសឹង ប្រធានមន្ទីរហិរញ្ញ វត្ថុខេត្តបន្ទាយមានជ័យ បានធ្វើបទបង្ហាញស្តីពី ការប្រកាសលេខ ០០២ សហវ .ប្រក ចុះថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២០ ស្តីពីលើវិធានការ និងនិតិវិធីលម្អិតនៃការ ជម្រះបញ្ជីទ្រព្យសមប្បត្តិរដ្ឋ ចេញពី បញ្ជីសារពើភណ្ឌ ទ្រព្យសម្បត្តិរដ្ឋ។
លោក បឹង គឹមសឹង បានបញ្ជាក់ឲ្យដឹងបន្តទៀតថា ការជម្រះបញ្ជីរបស់ ទ្រព្យសម្បត្តិរដ្ឋ សំដៅ ដល់ការដក ចេញពី បញ្ជីសារពើភណ្ឌ នូវឈ្មោះ និងចំនួនព្រមទាំង តម្លៃទ្រព្យសម្បត្តិ ទាំងឡាយរបស់រដ្ឋ ដែលបានបំពេញ តាមនិតិវីធីជា ធរមានរួចរាល់។
គ្រប់ក្រសួងស្ថាប័ន អង្គភាព សាធារណៈប្រហាក់ប្រហែល រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងនិតិបុគ្គល សាធារណះ ត្រូវរៀបចំគំរោងជម្រះ បញ្ជីប្រចាំឆ្នាំ នូវទ្រព្យសម្បត្តិរដ្ឋ ទាំងឡាយណា ដែលជាកម្មវត្ថុនៃ ការសុំស្នើរសុំជម្រះ ចេញពីបញ្ជីសារពើ ភណ្ឌទ្រព្យសម្បត្តិរដ្ឋ ហើយត្រូវបានអនុញ្ញាត ឲ្យជម្រះបានតែ១ដង គត់ក្នុង១ឆ្នាំ។
លោកបឹងគឹមសឹង បានបញ្ជាក់ឲ្យដឹងបន្តទៀត ថាទ្រព្យសម្បត្តិរដ្ឋ ដែលអនុញ្ញាតឲ្យជម្រះ ចេញពីបញ្ជីសារពើភណ្ឌ ទ្រព្យរបស់ទ្រព្យសម្បត្តិរដ្ឋ បានលុះត្រាតែទ្រព្យ សម្បត្តិរដ្ឋនោះត្រូវបាន ចុះក្នុងបញ្ជីសារពើ ភណ្ឌទ្រព្យសម្បត្តិរដ្ឋ រួចរាល់តាមនិតិ វីធីជាធរមាននិងមាន ក្នុងគំរោងជម្រះបញ្ជីប្រចាំឆ្នាំ ដែលទទួលស្គាល់ ពីក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ។
អាជ្ញាធរគ្រប់គ្រងទ្រព្យ សម្បត្តិរដ្ឋជាអ្នកសម្រេច លើសំណើរសុំជម្រះ បញ្ជីទ្រព្យសម្បត្តិរបស់ អាជ្ញាធរកាន់ កាប់ទ្រព្យសម្បត្តិរដ្ឋ។
អាជ្ញាធរកាន់កាប់មានសិទ្ធិ សម្រេចលើការជម្រះបញ្ជី ទ្រព្យសម្បត្តិរដ្ឋ ក្នុងនោះមាន សង្ហារឹម រួមមាន តុ ទូ គ្រឿងអេឡិចត្រូនិច កង្ហា និងកង់ធម្មតា ដែលជាទ្រព្យសម្បត្តិរដ្ឋ ដែលត្រូវជម្រះដោយ មិនបញ្ចូលនូវគ្រឿង សង្ហារឹមប្រណិតដែល មានតំលៃដើមចាប់ ពី៤លានរៀលឡើង។
ការជម្រះនិងការលក់ ទ្រព្យសម្បត្តិរដ្ឋដែល អាចជម្រះចេញពីបញ្ជីមាន ដី និងអាគារ បរិក្ខារបច្ចេកទេស និងឧស្សាហកម្ម យានយន្ត និងគ្រឿងចក្រ សម្ភារះនិងសង្ហារឹម និងទ្រព្យសម្បត្តិដទៃទៀត។
ក្នុងកិច្ចប្រជុំនោះលោក អ៊ុំ រាត្រី បានមានប្រសាសន៍ថា កិច្ចប្រជុំស្តីពីលើវិធាន ការនិងនិតិវិធីលម្អិត នៃការ ជម្រះបញ្ជី ទ្រព្យសមប្បត្តិរដ្ឋ ចេញពី បញ្ជីសារពើភណ្ឌ ទ្រព្យសម្បត្តិរដ្ឋនេះចង់ បង្ហាញលើគំរោងជម្រះ បញ្ជីប្រចាំឆ្នាំត្រូវបាន បញ្ជាក់លើព័ត៌មាន នៃទ្រព្យសម្បត្តិរដ្ឋដូចជា ប្រភេទនៃទ្រព្យសម្បត្តិរដ្ឋ ស្ថានភាពនៃទ្រព្យសម្បត្តិរដ្ឋ កំណត់តំលៃនៃ ទ្រព្យសម្បត្តិរដ្ឋ ត្រូវយកតំលៃដែល បានកត់ត្រាក្នុងបញ្ជីសារ ពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ និងតំលៃប៉ាន់ស្មាន ដោយអង្គភាពប្រើប្រាស់ និង ព័ត៌មានផ្សេងៗ ទៀតដែលមានលម្អិត ក្នុងតារាងឧបស័ម្ពន្ធ នៃប្រកាសលេខ០០២ ការជម្រះបញ្ជីទ្រព្យ សមប្បត្តិរដ្ឋ ចេញពី បញ្ជីសារពើភណ្ឌទ្រព្យ សម្បត្តិរដ្ឋបាន លុះត្រាណាបង្កើត គណៈកម្មការចម្រុះ មួយដោយមានការចូល រួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលជាអាជ្ញាធរ គ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ អាជ្ញាធរកាន់កាប់ ទ្រព្យសម្បត្តិរដ្ឋ និងតំណាងក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ មានសម្ថកិច្ចដើម្បីកំណត់ ឲ្យបានច្បាស់លាស់ទើបអាច ជម្រះបញ្ជីចេញពី សារពើភណ្ឌបាន៕