ខេត្តស្ទឹងត្រែង៖ក្រុមហ៊ុន វ៉េង លាបនៅតែមានឥទ្ធិពលក្នុងការដណ្ដើមជ័យលាភី ក្នុងគម្រោងលទ្ធកម្មឃុំ សង្កាត់នៅខេត្តស្ទឹងត្រែងបើទោះបីជាមានរឿងអាស្រូវនៅតាមបណ្ដាខេត្តដទៃក្តី។
ក្រុមហ៊ុន វ៉េង លាប ត្រូវបានទទួលស្គាល់ដោអ្នកទទួលការក្រុមហ៊ុនជាច្រើនថាជាក្រុមហ៊ុនមួយដែលប្រើយុទ្ធវិធីក្នុងការដាក់សំណើដេញថ្លៃប្រកួតប្រជែងយ៉ាងខ្លាំងខ្លាដើម្បីដណ្ដើមជ័យជំនះក្នុងតម្លៃទាបបំផុតឈរលើលំដាប់លេខរៀងទី១ ប្រសិនមានវត្តមានក្រុមហ៊ុនវ៉េង លាប ចូលរួមហើយនោះ។
ជាក់ស្ដែងកាលព្រឹកថ្ងៃទី១៨កក្តដា២០២៥ នៅសាលាឃុំកោះសំពាយស្រុកសៀមបូរ ខេត្តស្ទឹងត្រែង បានទទួលនិងបើកសំណើចដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងប្រវែង ០,៣៣០ គីឡូម៉ែត្រ ទទឹង ៥ ម៉ែត្រកំរាស់ ០,១៥ ម៉ែត្រ និងដាក់ស្លាកសញ្ញាគម្រោងចំនួន ១ និងការថែទាំរយៈពេល ៦ខែ ក្នុងតម្លៃប៉ាន់ស្មាន ២១៥,៤៨០,០០០រៀល។
គម្រោងនេះមានក្រុមហ៊ុនចំនួន ៦បានដាក់សំណើរដេញថ្លៃប្រកួតប្រជែងដោយតម្លាភាព អ្នកទទួលបានជ័យជំនះគឺក្រុមហ៊ុន វ៉េង លាប ក្នុងតម្លៃទាបទីមួយ ១០០,៩៨០,០០០
រៀល ខណៈក្រុមហ៊ុន ជុំ ច័ន្ទមរកតស្ថិតនៅលេខរៀងតម្លៃទាបទី២។
បើធៀបនឹងអត្រាភាគរយធ្លាក់ចុះរហូតដល់ ៥៣.១៤% បើគណនាតាមប្រវែង៣៣០ម៉ែត្រ ទទឹង៥ ម៉ែត្រ នៃគម្រោងផ្លូវបេតុងដែលដាក់ដេញថ្លៃដូចខាងលើក្នុងមួយម៉ែត្រការ៉េស្មើនិង ៦១.២០០រៀល ( ហុកសិបមួយពាន់ពីររយរៀលគត់ )។
ទាក់ទិននឹងឈ្មោះក្រុមហ៊ុន វ៉េង លាប តាមការឲ្យដឹងពីអ្នកទទួលការដែលសុំមិនបញ្ចេញឈ្មោះបានខ្សឹបប្រាប់ថាក្រុមហ៊ុន វ៉េង លាប ក្រោយពីមានរឿងអាស្រូវនៅក្នុងខេត្តព្រះវិហាររហូតអគ្គនាយកដ្ឋានក្រសួងមហាផ្ទៃសម្រេចដាក់ឈ្មោះចូលទៅក្នុងតារាងតែមួយនៃបញ្ជីឈ្មោះអ្នកទទួលការដែលត្រូវបានដកសិទ្ធិមិនឱ្យដាក់សំណើដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់ចាប់តាំងពី២០២៤។ឆ្នាំ២០២៥ក្រុមហ៊ុន វ៉េង លាប នៅបន្តសកម្មភាពដើរដាក់សំណើរដេញថ្លៃនៅតាមបណ្តាខេត្តលើកលែងតែខេត្តព្រះវិហារដែលជាប់ក្នុងបញ្ជីខ្មៅជារៀងរហូត។ទោះបីយ៉ាងណាក៏មានខេត្តមួយចំនួនបដិសេធមិនអោយដាក់សំណើរដេញថ្លៃដូចជាខេត្តបន្ទាយមានជ័យ ខេត្តត្បូងឃ្មុំ ជាដើម ។
ដោយឡែកនៅខេត្តស្ទឹងត្រែងក្រុមហ៊ុន វ៉េង លាប បានដាក់សំណើដេញថ្លៃប្រកួតប្រជែងបាននូវគម្រោងជាច្រើនតែផ្លូវក្រោយពេលធ្វើរួចហាក់បីដូចជាគ្មានគុណភាពទាល់តែសោះ។
ដូចជាផ្លូវក្នុងសង្កាត់ស្ទឹងត្រែងធ្វើរួចមិនទាន់និងធ្វើតេស្តផងបែរជាប្រេះ ស្ទើរគ្រប់ផ្ទាំង តែត្រូវម្ចាស់គម្រោងទាមទារឲ្យធ្វើសងផងដែរ ចំណែកឯផ្លូវបេតុងស្ថិតក្នុងគម្រោងដែលដេញបានឯទៀតនោះក៏មានសភាពប្រហាក់ប្រហែលគ្នានោះដែរ ដូចជានៅឃុំតាឡាតស្រុកសេសានជាដើម៕SAMNEANG