ខេត្តស្ទឹងត្រែង៖មនុស្សចំនួន៨នាក់ត្រូវបានចាប់ខ្លួនដោយកម្លាំងឧទ្យានុរៈនៃមន្ទីរបរិស្ថានខណៈកំពុងធ្វើសកម្មភាពធ្វើអាជីវកម្មរុករករ៉ែមាសដោយគ្មានច្បាប់អនុញ្ញាត។
លោក ស៊ឹម ប៉ូលីន ប្រធានការិយាល័យឧទ្យានជាតិ ឲដឹងថាជនសង្ស័យ ដែលកម្លាំងសហការឃាត់ខ្លួនមានចំនួន១០នាក់ក្នុងនេះបានកសាងសំណុំរឿងបញ្ជូនទៅតុលាការចំនួន ៨នាក់និង២នាក់ទៀតដោះលែងទៅវិញ។
លោកប្រធានការិយាល័យឧទ្យានជាតិបានបញ្ជាក់ថាមន្រ្តីការិយាល័យឧទ្យានជាតិ សហការជាមួយគណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិអូរចាយនិងគណៈកម្មការតំបន់
ការពារធម្មជាតិអូរកាពីន ចុះល្បាត សិក្សា ស្រាវជ្រាវ តាមដានទប់ស្កាត់បង្ក្រាបបទល្មើសធនធានធម្មជាតិគ្រប់ប្រភេទ ក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាង ភូមិសាស្រ្តស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែងដោយទទួលបានលទ្ធផលនៅថ្ងៃទី០៤ទី០៥ខែកក្តដា ឆ្នាំ២០២៥ ល្បាតដល់ចំណុចភ្នំកាពីន ស្ថិតក្នុងឧទ្យានជាតិវ៉ើនសៃ-សៀមប៉ាង ភូមិសាស្រ្តភូមិគីរីវង្សាក្រោម ឃុំសន្តិភាព ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង បានប្រទះឃើញជនសង្ស័យចំនួន០៣នាក់ កំពុងធ្វើសកម្មភាពរុករករ៉ែមាស ដោយគ្មានការអនុញ្ញាត បន្ទាប់មកមានក្រុមជនសង្ស័យ០៧នាក់ទៀតចេញមកពីជំរុំស្នាក់នៅក្បែរនោះ ជាកម្មកររុករករ៉ែកមាស ក្រុមការងារបានដើរត្រួតពិនិត្យឃើញមានជំរុំស្នាក់នៅប្រក់តង់ចំនួន០២កន្លែង និងមានម៉ាស៊ីនម៉ាស៊ូតចំនួន០៤គ្រឿង ឧបករណ៍សម្ភារៈធ្វើសកម្មភាពរុករករ៉ែមាសមួយចំនួនទៀតនិងបានឃាត់នាំជនសង្ស័យមកសួនាំបន្ថែមនៅមន្ទីរបរិស្ថានខេត្ត ដោយបានការអនុញ្ញាតពី លោក នាង គឹមលី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាសាលាដំបូងខេត្តស្ទឹងត្រែង។
ជនសង្ស័យដែលបានឃាត់ខ្លួននោះ
១. ឈ្មោះ សន ហុំ អាយុ៣៧ ឆ្នាំរស់ភូមិទន្លាប់ ឃុំសោម ស្រុកគីរីវង់ ខេត្តតាកែវ ២. ឈ្មោះ ផាន ចន្ថាត អាយុ ២៧ ឆ្នាំរស់នៅភូមិ វាលដេញ ស្រុកថាឡាបរិវ៉ាត់ ស្ទឹងត្រែង ៣.ឈ្មោះ សុខ តឿ អាយុ៤៩ឆ្នាំ រស់នៅភូមិ អន្ទង ស្រុកពេជ្រាដា ខេត្តមណ្ឌលគីរី
៤. ឈ្មោះ កែវ នឿន អាយុ៣១ ឆ្នាំ រស់នៅភូមិត្រពាំងទឹម ស្រុក រវៀង ខេត្តព្រះវិហារ៥.ឈ្មោះ ហឹម ស៊ីឡាយ អាយុ៣២ ឆ្នាំ រស់នៅភូមិ ត្រពាំងទឹម ស្រុករវៀង ខេត្តព្រះវិហារ៦.ឈ្មោះ ឃ្លី វី អាយុ២០ ឆ្នាំរស់នៅភូមិសាប ស្រុក សំបូរ ខេត្តក្រចេះ ៧.ឈ្មោះ ឃ្លី អុច អាយុ២២ឆ្នាំ រស់នៅ ភូមិសាប ស្រុកសំបូរ ខេត្តក្រចេះ៨.ឈ្មោះ ឃ្នី ភ័ស អាយុ ១៧ ឆ្នាំ រស់នៅ ភូមិសាប ស្រុកសំបូរ ខេត្តក្រចេះ៩.ឈ្មោះខានី លាស់ ភេទប្រុសអាយុ១៣ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិសាប ឃុំស្រែជីក ស្រុកសំបូរ ខេត្តក្រចេះ ១០. ឈ្មោះវៀន ត្រី ភេទប្រុស អាយុ១២ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិសាប ឃុំស្រែជីក ស្រុកសំបូរ ខេត្តក្រចេះ។
ចំពោះវត្ថុតាងរឹបអូសរួមមានម៉ាស៊ីនម៉ាក់យ៉ាដុង២២សេស ចំនួន០២គ្រឿង-ម៉ាស៊ីនម៉ាក់យ៉ាដុង៣៥សេសចំនួន០១គ្រឿង-ម៉ាស៊ីន ម៉ាក់យ៉ាដុង៣៨សេស ចំនួន០១គ្រឿង-ក្បាលបូម ចំនួន០២-គូចខ្យង ចំនួន០២
-ទុយយោក្រណាត់ ចំនួន០២ដុំ ប្រវែង៥០ម៉ែត្រ-ទុយយោបាញ់ដី ចំនួន០៣ដុំ ប្រវែង២០ម៉ែត្រ-ទុយយោរឹងធំ ចំនួន០២ដុំ ប្រវែង២០ម៉ែត្រ-សូឡា ផ្ទាំងធំចំនួន០១ផ្ទាំង-រណាយន្តតូចចំនួន០១គ្រឿង-ម៉ូទ័របូម ចំនួន០១-ឧបករណ៍សម្រាប់រ៉ែងមាស(ឆាងម៉ាង)ចំនួន៤-ម៉ូតូម៉ាក់វេវ.ពណ៌ខ្មៅ ចំនួ០២ គ្រឿង គ្មានស្លាកលេខ-ម៉ូតូ ម៉ាក់វេវ. ពណ៌សរ ចំនួន០១គ្រឿង គ្មានស្លាកលេខ-ម៉ូតូម៉ាក់វេវ.ពណ៌ទឹកសមុទ្យ ចំនួន០១គ្រឿង គ្មានស្លាកលេខ។វត្ថុតាងទាំងអស់ក្រុមការងារបាននាំយកមក
រក្សាទុកនៅមន្ទីរបរិស្ថានខេត្ត។
ដោយស្ថានភាពតំបន់ប្រព្រឹត្តបទល្មើសអូរ ទឹកធំច្រើនកន្លែងនិងឡើងភ្នំចុះភ្នំ កម្លាំងជំនាញបានអូសបន្លាយពេលយ៉ាងយូរទើបបញ្ជូនវត្ថុតាងនិងជនសង្ស័យមានការយឺតយ៉ាវ។ក្រោយ
ពីបញ្ចប់នីតិវិធីជនសង្ស័យចំនួន ៨នាក់ក៏ត្រូវបានបញ្ជូនទៅពន្ធនាគារផងដែរ។ ចំពោះ ឈ្មោះ ខានី លាស់ ភេទប្រុស អាយុ១៣ ឆ្នាំ និងឈ្មោះ រៀន ត្រី អាយុ១២ឆ្នាំ មានទីលំនៅភូមិសាប ឃុំស្រែជិក ស្រុកសំបូរ ខេត្តក្រចេះ ក្រុមការងារមិនបានឃាត់ខ្លួនទេ គាត់មកតាមបងប្អូនគាត់ជាជនសង្ស័យ៕SAMNEANG